តម្លៃប្រេងហក់ឡើងដល់ ៤៨០០រៀលក្នុងមួយលីត្រ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា សម្រាប់ដើមខែមីនា ឆ្នាំ២០២២នេះ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តម្លៃប្រេងសាំងត្រូវលក់រាយតាមស្ថានីយ៍ នឹងត្រូវកំណត់ ៤៨០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៤៥០០រៀលក្នុងមួយលីត្រ។
ការហក់ឡើងនៃតម្លៃប្រេងនៅកម្ពុជានេះ បើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម គឺដោយសារតែតម្លៃប្រេងអន្តរជាតិឡើងថ្លៃ ដោយបើគិតជាតម្លៃលក់រាយ គឺមានរហូតដល់ទៅ ៤៩៦០រៀលក្នុងមួយលីត្រ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ។