ការកាប់ឈើ និងបរបាញ់សត្វព្រៃនៅតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ននៅតែបន្ត
ឧត្តរមានជ័យ ៖ សកម្មភាពដដែលៗ នៃការចូលទៅកាប់ឈើប្រណិតនិងប្រមាញ់សត្វព្រៃ ក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខាវ័ន នៅតែបន្ត ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
ព្រះសង្ឃព្រះនាម ថូ ធូរស់ ប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត មានសង្ឃដឺកាថា ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ព្រះសង្ឃ និងកម្លាំងគណៈកម្មការការពារព្រៃសហគមន៍ ប៉ុន្មានថ្ងៃកន្លងមកនេះ បានដើរល្បាតប្រទះឃើញសត្វទន្សោងស្លាប់ និងគល់ឈើប្រណិត ទើបនឹងកាត់ថ្មីៗជាច្រើនដើមក្រោយជនល្មើសបានលួចចូលធ្វើសកម្មភាព។
ព្រះសង្ឃបន្តថា ការបាត់បង់ធនធានធម្មជាតិ នៅប្រភេទសត្វកម្រ និងប្រភេទឈើប្រណិត នៅតែបន្តកើតមាននេះ វាជារឿងដដែលៗ និងមានការបាត់បង់បន្ថែមទៀត។ខណៈការស៊ើបអង្កេតហាក់ស្ងាត់ឈឹងមិនមានពន្លឺ មិនបានរកឃើញជនល្មើសណាម្នាក់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ៕