ព័ត៌មានជាតិ

ខ្យល់កន្រ្ទាក់យប់មិញ កួចកញ្ចុះជាង១០កញ្ចុះ នៅ​ KTV ម្កុដពេជ្រ

កាលពីវេលា​យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ខ្យល់កន្រ្ទាក់បានបោក​បក់យ៉ាងខ្លាំង ដោយ​កួច​កញ្ចុះចំនួនជាង១០ ព្រមទាំងផ្ទាំង​ប៉ានណូ ដេីមឈេីជាច្រេីនដើម នៅ​ចំណុច​ហាង KTV ម្កុដពេជ្រ ស្ថិត​នៅ​តាមបណ្ដេាយផ្លូវជាតិលេខ២ ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

យ៉ាងណាក៏ដោយ ករណីខ្យល់កន្រ្តាក់នេះ មិន​បណ្តាល​ឱ្យ​មានមនុស្ស​រងរបួសនោះទេ។

បើតាមម្ចាស់ទីតាំងបានមានប្រសាសន៍ថា ករណីខ្យល់កន្រ្ទាក់នេះ គាត់មិនដែលជួបប្រទះពីមុនមកទេ ទេីបនាយប់ថ្ងៃទី១១ មិថុនានេះតែប៉ុណ្ណោះ។ គាត់ថា ខ្យល់កន្រ្ទាក់នេះកាចសាហាវណាស់ ធ្វេីឲ្យខូចខាតសំភារ:របស់គាត់ជាច្រេីន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *