សង្ស័យបង្កប់ល្បែងស៊ីសងនៅកន្លែងលាងឡាន អាជ្ញាធរចុះធ្វើកិច្ចសន្យា
អាជ្ញាធរខណ្ឌដូនពេញ កាលពីថ្ងៃទី៩ កុម្ភៈ បានចុះត្រួតពិនិត្យទីតាំងលាងរថយន្តមួយកន្លែងយីហោ “លាងរថយន្តថ្មីជានិច្ច” ស្ថិតនៅផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ លេងបៀរ និង ចាក់អាប៉ោង ។
ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទីតាំងខាងលើ ពុំមែនជាកន្លែង ជួបជុំគ្នាលេងល្បែងស៊ីសងនោះទេ ជាកន្លែងអង្គុយរង់ចាំ សម្រាប់អ្នកមកលាងរថយន្តប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា អជ្ញាធរខណ្ឌ បានធ្វើការអប់រំ អ្នកគ្រប់គ្រងទីតាំងខាងលើ ដោយមិនអនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសងនោះទេ ក្នុងករណីអជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត បើឃើញថាមានការលបលួចប្រព្រឹត្តខុសច្បាប់ នោះអជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកាឃាត់ខ្លួនមនុស្ស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕