ព័ត៌មានជាតិ

បន្តបិទសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ នៅភូមិសាស្រ្ត​រាជធានីភ្នំពេញ រហូតដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *