អុំទូកឆ្នាំនេះត្រូវផ្អាកម្តងទៀត ដោយសារតែវិបត្តិកូវីដ១៩
បើតាមការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសនៃពិធីតែងតាំងអភិបាលខេត្តបាត់ដំបងថ្មី កាលពីថ្ងៃម្សិលមិញ (១១ តុលា) ថា រាជរដ្ឋាភិបាល សម្រេចមិនរៀបចំពិធីបុណ្យអុំទូកឡើយនៅឆ្នាំ២០២១នេះ ដោយសារតែបញ្ហារាលដាលនៃជំងឺត្បាតកូវីដ-១៩។
សម្តេចមានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ ក៏ដូចឆ្នាំមុនៗដែរ គឺមិនរៀបចំពិធីបុណ្យអុំទូកឡើយ ដោយសារបញ្ហារាលដាលកូវីដ-១៩។ ទន្ទឹមនោះ សម្តេច ក៏បានជម្រាបដល់ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរៀនរស់នៅតាមបែបថ្មី ជាមួយនឹងកូវីដ-១៩ ពិសេសតាមការណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល។