ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាមានមនុស្ស​២១​នាក់​ស្លាប់ដោយសារជំងឺកូវីដ១៩

បើយោងតាមរបាយការណ៍​របស់​ក្រសួងសុខាភិបាលចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ បានបញ្ជាក់ថា មាន​មនុស្ស​ចំនួន ២១នាក់ស្លាប់ដោយសារ​ជំងឺកូវីដ១៩ ដែលធ្វើឲ្យ​ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុប បានកើនដល់ ២៥២៧នាក់ហើយ។

ជាមួយ​គ្នា​ នៅថ្ងៃនេះ ក្រសួងក៏បានប្រកាសពីការ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ២៥៨​នាក់ ដែលជាលទ្ធផលបានមកពីម៉ាស៊ីន PCR ខណៈ​​អ្នកជា​សះស្បើយ ៥៤៦​នាក់។​

គិត​ត្រឹម​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១១៥ ០៦៨​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ១០៨ ៤០៣​នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *