ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២២នាក់ ខណៈ​អ្នកឆ្លងថ្មីមាន ៦៣៨នាក់

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២១នេះ បានបញ្ជាក់ថា កម្ពុជាមាន​មនុស្ស​ចំនួន ២២នាក់ថ្មីបានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលធ្វើ​ឲ្យ​កម្ពុជាមានមនុស្សសរុប ២១៧៦នាក់ហើយបានស្លាប់ដោយសារកូវីដ១៩ គិត​ចាប់ពីដើមឆ្នាំនេះ។

ជាមួយគ្នានៅថ្ងៃនេះ ក៏មានករណីឆ្លងថ្មីចំនួន ៦៣៨នាក់ថែមទៀត ខណៈ​មានអ្នក​ជំងឺតែ ៤៧៩នាក់បានជាសះស្បើយ​នៅថ្ងៃនេះ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២១នេះ កម្ពុជាមានករណីជំងឺកូវីដ១៩សរុបចំនួន ១០៦៦១៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៩៩១៣៤នាក់ និង​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧៤៨៥នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *