ព័ត៌មានជាតិ

ចាប់ពីថ្ងៃស្អែកទៅ កម្ពុជានឹង​មាន​ភ្លៀងធ្លាក់ពីមធ្យម ទៅខ្លាំង ស្ទើរទូទាំងប្រទេស

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា នៅសប្តាហ៍ខាងមុខ ពោលគឺពីថ្ងៃទី៨-១៤ កញ្ញា ប្រទេសកម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពលពីសម្ពាធទាប និង​វិសម្ពាធទាបចំនួន៤ ដែលធ្វើ​ឲ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅ​ខ្លាំង ស្ទើរ​ពាសពេញផ្ទៃប្រទេស។

ក្នុងនោះសម្រាប់​ខេត្ត​នៅ​តំបន់​វាលទំនាបកណ្តាល ដូចជា ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល, ស្វាយរៀង និង​រាជធានីភ្នំពេញ ផ្ទៃមេឃមានសភាពអួរអាប់ អាចមានភ្លៀងធ្លាក់ក្នុង​កម្រិតពីបង្គួរ​ទៅខ្លាំង លាយ​ឡំដោយ​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ហើយអាច​ប្រឈមនឹងជំនន់ទឹកភ្លៀង។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់​ក្នុង​កម្រិត​ពីមធ្យម​ទៅច្រើន លាយ​ឡំដោយ​ផ្គរ រន្ទះ និង​ខ្យល់ករន្រ្តាក់។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ អាចមានភ្លៀងក្នុងកម្រិតពីបង្គួរ​ទៅខ្លាំង លាយឡំទៅដោយ​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និង​រលក​ខ្ពស់ៗ ហើយ​ទន្ទឹមនោះ នៅ​ក្នុង​ភូមិសាស្រ្តនៃ​ខេត្តកោះកុង ព្រះសីហនុ និង​ខេត្ត​កំពត ក៏អាចមានជំនន់ទឹកភ្លៀងផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *