ឆេះរោងចក្រផលិតស្បែកជើងនៅស្រុកសាមគ្គីមានជ័យ សមត្ថកិច្ចថា ដោយសារឆ្លងចរន្តអគ្គិសនី
កាលពីវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ មានករណីអគ្គិភ័យបានឆេះរោងចក្រផលិតស្បែកជើង ឡុង លីត ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
លោក លុយ ឌីណា ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ លោកបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងនោះ មានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន៣គ្រឿង និង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យចំនួន ២គ្រឿង។
លោកថា គ្រោះអគ្គិភ័យនេះ មិនបណ្តាលនណាម្នាក់រងគ្រោះថ្នាក់ឡើយ ពីព្រោះចំថ្ងៃអាទិត្យ មិនមានមនុស្សធ្វើការទេ ប៉ុន្តែបណ្តាលឲ្យឆេះខូចខាតស្បែកជើងនិងសម្ភារនៅក្នុងរោងចក្រមួយចំនួនធំ។
ចំពោះមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕