យុវជនម្នាក់ត្រូវមិត្តភ័ក្តហៅទៅផឹកស៊ី រួចកាប់សម្លាប់យ៉ាងអណោចអធ័ម
យុវជនវ័យ២៩ឆ្នាំម្នាក់ ត្រូវបានគេកាប់ស្ទើរសុះខ្លួនយ៉ាងអណោចអធ័មបំផុត នៅវាលស្មៅមួយកន្លែងស្ថិតនៅក្នុងភូមិព្រេជ ឃុំត្រពាំងសាប ស្រុកបាទី កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដោយនៅជុំវិញនោះគេឃើញមានកេសស្រាបៀរថែមទៀតផង ដែលទំនងជាមានជម្លោះក្នុងពេលផឹកស៊ី។
ជនរងគ្រោះត្រូវបានបញ្ជាក់ថា មានឈ្មោះ ឃុត បូរ: ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាកម្មកររេាងចក្រ រស់នៅភូមិព្រេជ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
លោក ឃុត ឡូ អធិការរងនៃអធិការដ្ឋានស្រុកបាទី ដែលបានដឹកនាំកម្លាំងចុះទៅធ្វើកោសល្យវិច្ច័យបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានជនដៃដល់កាប់ពីក្រេាយ ដោយត្រូវកផ្នែកខាងក្រេាយ ព្រមទាំងផ្ទៃមុខជាច្រេីនកាំបិតបណ្ដាលឲ្យស្លាប់។ ហើយពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែកំណត់មុខសញ្ញា។
តាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ៩ព្រឹក មានមិត្តភក្តិជនរងគ្រោះបានមកដឹកជនរងគ្រោះយកទៅ លុះដល់ម៉ោងប្រមាណ ៧យប់ ទើបគ្រួសារជនរងគ្រោះទទួលដំណឹងថា ជនរងគ្រោះត្រូវបានគេកាប់ស្លាប់ ដោយពុំដឹងថា មកពីមូលហេតុអ្វីនោះទេ។
យ៉ាងណាក៏ដោយចំពោះករណីឃាតកម្មនេះ ក្រៅពីកម្លាំងនគរបាល គេក៏បានឃើញកម្លាំងកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោក ប៉ុល ម៉េត មេបញ្ជាការរងកងរាជអវុហត្ថស្រុកបាទីសហការចុះមកធ្វើការស្រាវជ្រាវផងដែរ៕