សង្គម

ល្ងាចមិញ រថយន្ត​ដឹកកម្មករបុកគ្នា​នៅ​ផ្លូវជាតិលេខ៤១ មានស្លាប់ និង​របួសជាច្រើននាក់

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្តដឹកកម្មករ (ឡានកូរ៉េ ២,៥តោន) បានបុកជាមួយរថយន្តមួយគ្រឿងទៀត ស្ថិតនៅគីឡូម៉ែត្រលេខ៣ ផ្លូវជាតិលេខ ៤១ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង។

រថយន្តដឹកកម្មករ-កម្មការិនី មានគ្នាប្រមា​ណ ៦០​នាក់ ហើយនៅក្នុងឧប្បវហេតុ​នោះ បណ្ដាល​ឱ្យ​កម្ម​ករ​ស្លា​ប់ម្នាក់​នៅនឹងកន្លែង​ (ប្រុស​)​ ជិះនៅផ្នែកខា​ង​ក្រោ​យ និងមានក​ម្មការិនី ស្លាប់​ចំនួន​ ២នាក់​ទៀ​ត នៅពេលបន្ទាប់។ ក្រៅ​ពីនោះក៏មានអ្នករបួសធ្ងន់ប្រមាណ ១៥​នាក់ និងរបួស​ស្រាល​ជាច្រើននាក់ទៀតផងដែរ។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ កងកម្លាំង​ន​គ​របាល​ បានចុះទៅសម្របសម្រួល​ចរាចរណ៍​ និងជួ​យ​អ​ន្ដរាគមន៍​បញ្ជូន​អ្នករបួសទៅ​កាន់បន្ទប់សង្រ្គោះ​ នៅគ្លីនិ​ក​ឯកជន​មួយដែលនៅ​ជិត​នោះ និងបន្ដជួយសង្រ្គោះអ្នករបួ​សធ្ងន់ទៅកាន់មន្ទីរពេទ្យបន្ដទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *