ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៖ ទោះបីចាក់វ៉ាក់សាំងដូសទី៣ រួចក៏ដោយ អ្នក​នៅ​តែឆ្លង​ជំងឺកូវីដ១៩ បើមិនមានការប្រុងប្រយ័ត្ន

ក្នុងឱកាសចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំង AstraZeneca ដូសលើកទី៣ កាលពីថ្ងៃអង្គារ (១១ សីហា) លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានថ្លែងថា ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ចំនួន៣ដូសហើយក៏ដោយ តែបើមិនមានការប្រុងប្រយ័ត្ន គ្មានអនាម័យ ហើយមិនអនុវត្តន៍វិធានការ ៣ការពារ ៣កុំទេ ជំងឺកូវីដ១៩ នៅតែអាចឆ្លងបាន។

ដូច្នេះ​មានតែការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច ទើបអាចជៀសផុតពីជំងឺកូវីដបាន ដូចជាអនុវត្ត​វិធានការការពារទប់ស្កាត់កូវីដ១៩ ៣ការពារ ៣កុំ និងថែរក្សា អនាម័យបរិស្ថាន រក្សាគម្លាតពីគ្នាចាប់ពី ១.៥ម៉ែត្រ កាត់បន្ថយការជួបជុំ កុំទៅទីកន្លែងទីប្រជុំជន ត្រូវផ្អាកការរៀបចំអាពាហ៍ពិពាហ៍ ជួបជុំមិត្តភ័ក្ភផឹកស៊ីមានគ្នាច្រើន ហើយត្រូវលាងដៃជាមួយអាកុល ឬជេលឲ្យញឹងញាប់ជានិច្ច មិនត្រូវមានការធ្វេសប្រហែសឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *