ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ក្រសួងបន្តរកឃើញវីរុស​កូវីដ១៩បំប្លែងថ្មី Delta ៥៦ករណីថែមទៀត ក្នុងនោះក៏ធ្លាយដល់ខេត្តរតនគិរីផងដែរ

ក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យ (៨ សីហា) បានបញ្ជាក់ពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន៥៨ករណីថែមទៀត។

របាយការណ៍បានបញ្ជាក់ថា ករណីថ្មីនេះ ត្រូវបានរកឃើញនៅ រាជធានីភ្នំពេញ ១ករណី, ព្រះវិហារ ៤ករណី, កំពង់ធំ ១ករណី, កណ្តាល ៤ករណី, ឧត្តរមានជ័យ ១២ករណី, សៀមរាប ១៣ករណី, រតនគិរី ៩ករណី, បន្ទាយមានជ័យ ១២ករណី និងបាត់ដំបង ២ករណី។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៣៨៥នាក់ (ស្រី១៨៧នាក់)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *