សង្គម

៣ថ្ងៃ នៃពិធីបុណ្យ​ចូលឆ្នាំចិន មានករណីអគ្គិភ័យចំនួន១៣ករណី

នាយករដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល​៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ​២០២៤ មានករណីអគ្គិភ័យបានកើតឡើងចំនួន១៣ករណី, ចំនួននេះបើធៀបនឹងឆ្នាំ​២០២៣ គឺមានចំនួនស្មើគ្នា។

បើយោងតាមរបាយការណ៍ករណីអគ្គិភ័យទាំង​១៣ករណីនេះ បានបណ្តាល​ឱ្យ​ឆេះផ្ទះចំនួន០៩ខ្នង, ០២បន្ទប់, តូប០១, ម៉ូតូ០៣ គ្រឿង, សិប្បកម្ម០១ខ្នង ។

សម្រាប់មូលហេតុដែលកើតមានអគ្គិភ័យវិញ គឺមានដូចជា ឆ្លងចរន្តអគ្គិសនីចំនួន ០៦​លើក, ប្រើប្រាស់ភ្លើងចំនួន ០៥​ លើក និងពុំដឹងមូលហេតុចំនួន​ ០២ លើក។

ដោយឡែកសម្រាប់ករណីមនុស្សស្លាប់ និងរងរបួស ដោយសារអគ្គិភ័យនៅឆ្នាំនេះ គឺមិន​មាននោះទេ៕