សង្គម

កប៉ាល់ដឹកទំនិញរបស់ថៃ១គ្រឿង លិចនៅក្បែរកោះរ៉ុង ខេត្តព្រះសីហនុ

យោងតាមប្រភពព័ត៌មានបឋម កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ នៅលនាវាដឹកទំនិញ(កុងតឺនឺ)មានមនុស្សចំនួន ១០ នាក់ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុ ។

លោកម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តឲ្យដឹងថា ក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិងសមត្ថកិច្ចចំរុះនិងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនិងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អជ្ញាធររដ្ឋបាលខេត្តរួមនិងខាងកំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង១០រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៍។