រដ្ឋបាលជលផលឱ្យប្រជានេសាទផ្អាកការនេសាទត្រីកាម៉ុង

(ភ្នំពេញ) ៖ ដោយសារតែពេលវេលា ចាប់ពី​ថ្ងៃទី​១៥ ខែមករា រហូតដល់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ ជា​រដូវ​បន្ត​ពូជ និង​ពង​កូន​របស់​ត្រី​កា​ម៉ុង​ រដ្ឋបាល​ជលផលជូនដំណឹងដល់ប្រជា​នេសាទឱ្យ​ផ្អាក​សកម្មភាព​ការនេសាទ​ត្រី​កា​ម៉ុងសិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

រដ្ឋបាល​ជលផល បានបញ្ជាក់ថា ការបញ្ឈប់​ការធ្វើ​នេសាទត្រី​កា​ម៉ុងក្នុង​រយៈពេល​នេះ គឺ​ដើម្បី​ធានាបាន​និរន្តរភាព​ផល​ស្តុក​ត្រីនៅក្នុង​ធម្មជាតិ ដើម្បី​រួមចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​កម្ពុជាឱ្យមាន​និរន្តរភាព​៕