ផ្អាកចរាចរណ៍​រថយន្ត​ដឹកទំនិញ ឆ្លង​កាត់ផ្លូវជាតិក្នុងភូមិសាស្រ្ត​ស្រុក​កណ្តាលស្ទឹង, ស្រុកស្អាង និង​ក្រុងតាខ្មៅ ដោយ​សារ​ទឹកជំនន់

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល បានជូនដំណឹង​កាលពីថ្ងៃម្សិលមិញថា ដោយ​សារ​បញ្ហា​ទឹកជំនន់​កើន​ឡើង​ខ្លាំង ធ្វើ​ឲ្យ​ជន់លិចផ្លូវ ព្រមទាំង​បាក់ដីច្រាំងទន្លេ ស្តឹង និង​ព្រែក​មួយ​ចំនួន មន្ទីរ​សាធារណការ​សម្រេច​បិទចរាចរណ៍​រថយន្ត​ដឹកទំនិញ​គ្រប់ប្រភេទ នៅ​លើ​កំណាត់ផ្លូវ​ជាតិលេខ២, ផ្លូវ​ជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវ​ខេត្ត​លេខ២០, ២០អា, ២០បេ និង​ផ្លូវ​ខេត្តលេខ១កាដេ៩ ស្ថិត​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ស្រុកស្អាង និង​ក្រុងតាខ្មៅ។

បើតាមមន្ទីរសាធារណការខេត្តកណ្តាល ការផ្អាកនេះ គឺធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី១៦ រហូត​ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២៣។

យ៉ាងណាក៏ដោយ ចំពោះរថយន្ត​គ្រួសារ និង​រថយន្ត​ដឹក​ទំនិញក្រោម​៥តោន គឺអាច​ធ្វើចរាចរណ៍​បានជាធម្មតា៕