ឆ្មក់បង្ក្រាបល្បែងជល់មាន់អនឡាញនៅស្ទឹងមានជ័យ២ ឃាត់ខ្លួន​មនុស្ស​៦នាក់

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានបើកការចុះបង្ក្រាប ទីតាំងជល់មាន់តាមប្រព័ន្ធ អនឡាយ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការឆ្មក់ចុះបង្ក្រាបនេះ កម្លាំងអាជ្ញាធរ បានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ ស្រី៣នាក់ មានអ្នកលេង និងអ្នកមើល និងដកហូតវត្ថុម៉ូតូចំនួន៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផ្សេងទៀត ៕