តម្លៃ​ប្រេង​នៅ​កម្ពុជា បន្ត​ចុះថ្លៃ ដោយ​សាំង​ធម្មតា លក់ ៤.២០០​រៀល និង​ម៉ា​ស៊ូ​ត លក់ ៤.៦៥០​រៀល ក្នុង​០១​លីត្រ

ក្រសួងពាណិជ្ជកម្ម បានប្រកាស​ពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ តាម​ស្ថានីយ​នានា ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១-១០ ខែធ្នូ ឆ្នាំ​២០២២ ដោយ​ប្រេងសាំង​ធម្មតា ត្រូវ​លក់​តម្លៃ ៤.២០០​រៀល​/​លីត្រ ចុះ ១៥០​រៀល និង​ប្រេងម៉ាស៊ូត ត្រូវ​លក់​តម្លៃ ៤.៦៥០​រៀល​/​លីត្រ ចុះ ៣៥០​រៀល​៕