ព័ត៌មានជាតិ

ក្រសួងអប់រំពន្យារពេលប្រឡង​បាក់ឌុប ពីថ្ងៃទី១៤ ទៅ​ថ្ងៃទី២១ វិច្ឆិកា ២០២២

ក្រសួងអប់រំ យុវជន និ​ងកីឡា នៅ​រសៀល​ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២២នេះ បានសម្រេច​ពន្យាពេល​ នៃការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ទៅ​ថ្ងៃទី​២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ​២០២២វិញ។

មូលហេតុ​នៃ​ការ​ផ្លាស់ប្តូរ​ថ្ងៃប្រឡង​បាក់ឌុបនេះ ក្រសួងអប់រំ​បាន​បញ្ជាក់ថា គឺដោយ​សារ​តែកម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ជាម្ចាស់ផ្ទះ រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ និង​៤១ និង​កិច្ច​ប្រជុំ​កំពូលពាក់ព័ន្ធ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានីភ្នំពេញ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​រំខាន​នានា​ដល់​កិច្ច​ប្រជុំ​ខាងលើ និង​ដើម្បីធានា​ថា ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ទើប​ក្រសួង​សម្រេច​ពន្យារ​ពេល នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *