ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

រកឃើញគ្រឿងញៀន២រយគីឡូក្រាមនៅ​ក្នុងរថយន្ត​ពាក់​ផ្លាកលេខខេមរភូមិន្ទ ក្រោយ​ជួបគ្រោះថ្នាក់ចរាចរណ៍

គ្រឿងញៀន ចំនួន១៦ កេស ដែល​ស្មើ​នឹង​ទម្ងន់ប្រមាណ ២០០ គីឡូក្រាម ត្រូវ​គេ​រកឃើញ​នៅ​ក្នុងរថយន្តមួយគ្រឿងដែលមានផ្លាកលេខខេមរភូមិន្ទ ក្រោយ​រថយន្ត​នោះ​ជួប​គ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាម​សមត្ថកិច្ច​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយអ្នកនៅក្នុងរថយន្តនោះដែលគេដឹងថាមានពីរនាក់បានគេចខ្លួនដោយសុវត្ថិភាព។

មន្ត្រីនគរបាលបានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងគ្រឿង ញៀន ដែលរឹបអូសបាន រួមទាំងរថយន្ត ត្រូវបានយក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ ជាបន្តទៀត៕