ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

មន្ត្រីជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យដែលបានមកចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅចំណុចពន្លឺពេជ្រ ខេត្តក្រចេះ

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នា២០២២ ដោយមានបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងកងរាជអាវុធហត្ថហខេត្ត ស្រុកសំបូរ និង ស្រុកព្រែកប្រសព្វ ដឹកនាំដោយ លោក វរសេនីយ៍ឯក គឹង ស៊ាងឡៃ មេបញ្ជាការរងខេត្ត ទទួលជំនាញការងារស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយមន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ទោ គឹម ប៊ុនថាន ប្រធានមន្ទីរប្រតិបត្តិការ និងហ្វឹកហ្វឺន បានចុះទៅដល់ទីតាំងដែលមានប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅចំណុចពន្លឺពេជ្រ ស្ថិតនៅដែនជម្រកសត្វព្រៃ (ព្រៃឡង់ក្រចេះ)ក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

លទ្ធផលក្រុមការងារត្រួតពិនិត្យឃើញថាមានប្រជាពលរដ្ឋការចូលកាប់ទន្ទ្រានដីព្រៃអស់ប្រហែល ១០ហិចតា។

បច្ចុប្បន្នជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យដែលបានមកចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ មកអនុវត្តតាមច្បាប់៕