ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ឃាត់ខ្លួនមនុស្ស១៦នាក់ ខណៈអាជ្ញាធរអះអាងថា ជាក្រុមអ្នកប្រើអំពើហិង្សាក្នុងជម្លោះដីធ្លី

ខេត្តព្រះសីហនុ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងចម្រុះចុះឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ក្នុងប្រតិបត្តិការដែលអជ្ញាធរអះអាងថា ជាការបង្ក្រាបក្រុមអ្នកប្រើអំពើហិង្សាក្នុងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលគេសង្ស័យថា មានមន្ត្រីណាក់ទ្រើសនៅពីខាងក្រោយ ដែលស្ថិតនៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់(ពយម៉ាចូវ) ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា មនុស្សទាំង១៦នាក់នេះ ជាប់សង្ស័យពាក់ពន្ធ័ពីជម្លោះដីធ្លីរហូតដល់មានការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជាកាំភ្លើងកែឆ្នៃ កាំបិត ពូថៅ ចបជីក និងឧបករណ៍មួយចំនួនទៀតដែលអាចប្រើប្រាស់សម្រាប់ការតតាំងដោយជម្លោះហឹង្សា ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនខ្លះទៀតផង។ ហើយភ្លាមៗ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង១៦នាក់ ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តតាមនិតិវិធី។

ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១-ឈ្មោះ ញ៉ែម សុផាត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី២-ឈ្មោះ ប៉ោ ឌឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី៣-ឈ្មោះ ហែម កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី៤-ឈ្មោះ ស ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ទី៥-ឈ្មោះ ផាត់ មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី៦-ឈ្មោះ ជុំ ចេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

ទី៧-ឈ្មោះ ស ចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ឆ្នាំង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី៨-ឈ្មោះ ភាន វៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបន្ទាយមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី៩-ឈ្មោះ ណយ ធួក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដបាត់ដំបង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី១០-ឈ្មោះ ហែម ទន់ដែន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដព្រៃវែង ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី១១-ឈ្មោះ សោម រ៉ាឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី១២-ឈ្មោះ មន វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដពោធិ៍សាត់ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី១៣-ឈ្មោះ មាណ អាល់រី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដកំពង់ចាម ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី១៤-ឈ្មោះ ងិន អាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដតាកែវ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ទី១៥-ឈ្មោះ ស៊ិន សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្ដឧត្ដមានជ័យ ស្នាក់នៅបណ្ដោះអាសន្នពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងទី១៦-ឈ្មោះ ណេង វីរៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្កំពត ស្នាក់នៅបណ្ដោះអាសន្ន៕