ព័ត៌មានជាតិ

មន្រ្តី ៖ ឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងផ្ទុះទ្រង់ទ្រាយធំ

(ភ្នំពេញ) ៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានធ្វើការព្រមានថា ឆ្នាំនេះជំងឺគ្រុនឈាមអាចនឹងផ្ទុះទ្រង់ទ្រាយធំ ព្រោះឆ្នាំ២០២៣ ជាឆ្នាំកៀកទៅនឹងវន្តនៃការផ្ទុះជំងឺគ្រុនឈាមដែលតែងតែកើតឡើងជារៀងរាល់៤ទៅ៥ឆ្នាំម្ដង។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺគ្រុឈាម ជាជំងឺមួយកាចសាហាវ នឹងអាចធ្វើឱ្យអ្នកជំងឺស្លាប់បានយ៉ាងលឿនក្នុងរយៈពេល៣ទៅ៤ថ្ងៃក្រោយពីឆ្លងជំងឺចេញរោគសញ្ញា។ នៅឆ្នាំ២០២២ មានអ្នកជំងឺគ្រុនឈាមស្លាប់ចំនួន១៩នាក់ ក្នុងចំណោមអ្នកជំងឺប្រមាណជាង១២០០០ករណី គឺបណ្តាលមកពីការបញ្ជួនទៅកាន់មន្ទីរពេទ្យមានការយឺតយ៉ាវ។

លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រសិនបើមានអាការៈក្ដៅខ្លួនចាប់ពី ៣៩ទៅដល់ ៤០ អង្សា និងងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហមឈឺប្រឡង់កែវភ្នែក ចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ហើយប្រសិនបើឃើញមានករណីនេះត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាកុំធ្វើការសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯងឬយកទៅព្យាបាលកន្លែងព្យាបាលតូចៗតាមភូមិ ដោយសារគាត់មិនមានឧបករណ៍សម្ភារជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលានោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *