ព័ត៌មានជាតិ

សម្ដេច​ហ៊ុន សែ​ន បង្រៀនចៅស្រីឱ្យស្គាល់ អំ​ពីរបៀបច​រចា​នៃ​ថ្នាក់ដឹ​ក​នាំជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននាំចៅស្រីច្បងរបស់សម្ដេច ឱ្យស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេស ប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចា នៃថ្នាក់ដឹកនាំជាតិ ក្នុងពេលដែលចៅស្រីរបស់សម្ដេចរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបនោះ ។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ បានសរសេរថា ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមក ជួបជីតានៅប្រទេសប៊ុលហ្ការី ។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតា ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ខិតខំជួយចៅដើម្បីសម្រេច គោលដៅដែលចៅចង់ទៅ ។ ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពី របៀបចរចា នៃថ្នាក់ដឹកនាំជាតិ ។ កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ចៅក៏បានចូលរួមរបៀបនេះនៅប្រទេសហុងគ្រី ក្នុងពេលដែលខ្ញុំធ្វើទស្សនកិច្ចនៅនៅទីនោះផងដែរ ៕ដោយ៖សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *