ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញចូលរួមជាកិត្តីយសក្នុងកិច្ចប្រជំុស្ដីពីការផ្សាព្វផ្សាយ សភាពការណ៌ច្ចុប្បន្ននៃការរីកចំរើនបញ្ហាប្រឈម និងវិធានការចាំបាច់នានាដើម្បីធានា

នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ននៃការរីកចំរើន បញ្ហាប្រឈម និងវិធានការចាំបាច់នានាដើម្បីធានា ដោយធ្វើយ៉ាងណាថែរក្សាឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិបន្តទៀត ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំំណង់ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។