ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន ​ដំណឹង​អនុញ្ញាត​ឲ្យ​ជន​បរទេ​ស​នៅ​កម្ពុជា អាច​ប្រកប​មុខ​រ​បរឬ​ធ្វើ​ការ​ងារ​បា​ន​ធម្មតា​​ឡើង​វិញ

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថ្មី​មួយ​ដោយ ​អនុញ្ញាត​ឲ្យ​ជន​បរទេស​នៅ​កម្ពុជាអាច​ ប្រកប​មុខ​របរឬ​ធ្វើ​ការ​ងារ​បាន​ធម្មតា​ឡើង​វិញ​។ ​សេចក្តី​សម្រេច​នេះបាន​លុប​លើ​សេចក្តី​ប្រកាស​មួយ​កាល​ពី​ខែសីហាស្តីពីការ​កំណត់​ប្រភេទ​មុខ​របរ​និង​ការងារ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ចំពោះ​ជនបរទេស​​ចំនួន​១០​ប្រភេទ​។ ​សេចក្តី​សម្រេច​ថ្មី​នេះបាន​លើក​ហេតុផល​ចំនួន​០២ទី១​.​គឺ​ដោយ​យោង​លើ​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម ​និង​ទី​២​.​ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សូមជម្រាបជូនដែរ​ថាសេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី ​០៥​ តុលា​ បាន​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ជន​បរទេស​ដែល​រស់​នៅលើ​ទឹ​ក​ដី​កម្ពុជាអាច​ប្រកប​មុខ​របរ​បាន​គ្រប់​ប្រភេទ​។​ ជា​សេចក្តី​សម្រេច​ ដែល​បាន​លុប​លើ​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង ​កាល​ពី​ខែ​សីហា ​ដោយ​ត្រូវ​បាន​ហាម​ឃាត់​សកម្មភា​ព​ប្រកប​មុខ​របរ​ដោយ​ជន​បរទេស​នៅ​កម្ពុជា​ចំនួន​១០​។ ​ក្នុង​នោះរួម​មាន ​ការ​ប្រកប​មុខ​របរ​ជា​អ្ន​ក​បើក​បរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម ​អ្ន​ក​លក់​ដូរ ​អ្ន​ក​ម៉ាស្សា​ ជាង​កាត់​សក់ ​អ្នក​ផ្តល់​សេវាកម្ម​ដេរ​និង​សម្អាត​ស្បែក​ជើង ​ជាង​កាត់​ដេរ​ ជាង​ប៉ះកង់​ ជាង​ជួស​ជុល​យាន​យន្ត ​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ​អ្នក​ផលិត​ឧបករណ៍​ភ្លេង​ខ្មែរ ​បាត្រ​លោក ​ឬ​ព្រះ​ពុទ្ធរូបនិង​ជាង​ទង​ជា​ដើម​។បើ​សេចក្តី​សម្រេច​កាល​ណោះបា​ន​ព្រមាន​ថាជន​បរទេស​ទាំង​ឡាយ​ណា ​ដែល​ប្រកប​មុខ​របរ​ដែល​បាន​រៀប​រាប់​ខាង​លើនឹ​ង​មិ​​នត្រូវ​បាន​ផ្តល់ ​ឬ​មិន​បន្ត​សុពលភាព​បណ្ណ​ឬ​សៀវភៅ​ការងារ​ជូន​ឡើយ​។ ​ហើយ​លើស​ពី​នេះ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​និង​ផ្តន្ទាទោស​តាម​ច្បាប់​ថែម​ទៀត​៕