ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

អភិបាលខេត្តកំពង់ចាម​ បានស្នើដល់កងកម្លាំងសមត្ថកិច្ចចូលរួមគ្នាថែរក្សាសុខសន្តិភាព និងបំរើការពារប្រជាពលរដ្ធឲ្យបានល្អប្រសើរឡើង

កំពង់ចាម ៖ ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការ​ មន្ទីរអង្គភាព​ ជុំវិញសាលាខេត្ត​កំពង់ចាម​ បានអញ្ជេីញ​ចុះបឋមសិលា ក្រុងពាលី​ អគាអធិការដ្ឋាននគរបាល​ ស្រុកកោះសូទិន​ថ្មីមួយខ្នងទៀត ដែលស្ថិតក្នុងភូមិផ្សារថ្មី​ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​។
ដោយមានភាពលំបាកក្នុងការបម្រេីសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន​ ក្រសួង​មហាផ្ទៃ​ នៃអគ្គស្នងការនគរបាលជាតិ​ បានផ្តល់នូវថវិកាសម្រាប់កសាងអគារដ្ឋបាល​ ថ្មីមួយខ្នងទៀត​ ក្នុងអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ ហេីយអគាមួយចំនួននាពេលបច្ចប្បន្នមានសភាពទ្រុឌទ្រោមផងដែរ។ ជាមួយគ្នានោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​បានស្នេីដល់កងកម្លាំងសមត្ថកិច្ចចូលរួមគ្នាថែរក្សាសុខសន្តិភាព​ និងបំរេីការពារប្រជាពលរដ្ឋឲ្យបានល្អប្រសេីរឡេីង។