ព័ត៌មានជាតិ

ធ្ងន់ធ្ងរណាស់ថ្ងៃនេះ! កម្ពុជា​មានករណីឆ្លងថ្មីរហូតដល់ ១១៣០នាក់ ខណៈអ្នកស្លាប់មានរហូតដល់ ២៧នាក់

តាមប្រកាស​របស់​ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា គេ​បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូត​ដល់ចំនួន ១១៣០នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ ក៏មានករណីស្លាប់ថ្មី​រហូត​ដល់ទៅ ២៧នាក់ ដែលជា​ចំនួន​ខ្ពស់​បំផុត​ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០,៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *