ជីវិត និង​កម្សាន្ត

ការឆ្លងកូវីដ១៩នៅកម្ពុជាមិនថមថយ, ថ្ងៃនេះឆ្លងថ្មី ៨៨៣នាក់ និងស្លាប់ ១៦នាក់

របាយការណ៍​របស់​ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៣នាក់ ខណៈអ្នកជំងឺ៦០៧នាក់ជាសះស្បើយ។

ដោយ​ឡែកអ្នក​ស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩នៅថ្ងៃនេះ គឺមានចំនួន ១៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨,៥៣២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២,៧៦៤នាក់ និងស្លាប់សរុបចំនួន៥៥៦នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *