អន្តរជាតិ

ប្រទេសថៃព្រមានពីការកើនឡើងកម្តៅខ្លាំង នារដូវក្តៅខាងមុខ

ការចាប់ផ្តើមនៃរដូវក្តៅនៅក្នុងប្រទេសថៃត្រូវបានកំណត់នៅចុងខែនេះ ដូចដែលបានព្យាករណ៍ដោយនាយកដ្ឋានឧតុនិយមថៃ (TMD)។

នាខែមិនា និងខែមេសាខាងមុខ ត្រូវបានគេព្យាករណ៍ថានឹងមានកំដៅខ្លាំង ដោយសីតុណ្ហភាពអាចកើនឡើងខ្ពស់រហូតដល់ ៤៣-៤៥អង្សាសេស៊ុស នៅក្នុងខេត្តមួយចំនួន។

បើយោងតាមនាយកដ្ឋាននោះ បានឱ្យដឹងថា នៅចុងសប្តាហ៍នេះនឹងមានការកើនឡើងនៃសីតុណ្ហភាពនៅទូទាំងតំបន់ខាងលើនៃប្រទេសថៃ លើកលែងតែតំបន់នៅភាគខាងជើង និងភាគឦសាន។

ភាគខាងជើង ភាគឦសាន ទំនាបកណ្តាល រួមទាំងទីក្រុងបាងកក និងភាគខាងកើត ត្រូវបានគេរំពឹងថានឹងជួបប្រទះនឹងការកើនឡើង កំដៅ ដែលជាការកត់សម្គាល់នៃការចាប់ផ្តើមរដូវក្តៅជាផ្លូវការនៅចុងខែនេះ៕