សង្គម

ទីតាំងល្បែងជល់មាន់តាមអនឡាញ លាក់ខ្លួនក្នុងឃ្លាំងតារាងប៊ូល មួយកន្លែងស្ថិតក្នុងឃុំត្រពាំងសាប គ្មានសមត្ថកិច្ចបង្ក្រាប

ទីតាំងល្បែងមួយកន្លែង ដែលមានលេងជល់មាន់តាមអនឡាញ កំពុងលេងយ៉ាងគគ្រឹកគគ្រេងក្នុងឃ្លាំងមួយកន្លែងស្ថិតនៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ដោយគ្មានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ។

បើតាមសេចក្ដីរាយការណ៍ ទីតាំងល្បែងដែលជ្រកក្រោមរូបភាព ឃ្លាំងតារាងប៊ូលមួយនេះបានបើកលេងជាយូរមកហើយ ដោយមានម្ចាស់ឈ្មោះ ផា មុំ គេស្គាល់ថាជាថៅកែ ការ៉ាស់សាំងម្នាក់ ក្នុងឃុំត្រពាំងសាប។

ល្បែងនេះបើកលេងចាក់ភ្នាល់ ជារៀងរាល់ថ្ងៃ និងមានមនុស្សមកប្រមូលផ្ដុំ លេងយ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញ អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចចុះធ្វើការបង្ក្រាបឡើយ ដោយគេសង្ស័យថា អាជ្ញាធរមានផលប្រយោជន៍ឬផលលាភ ទើបបានជាគ្មានការបង្ក្រាបយ៉ាងនេះ។

ចំពោះករណីនេះ យើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីមេប៉ុស្តិ៍នគរបាលឃុំត្រពាំងសាបបាននៅឡើយទេ នៅថ្ងៃនេះតែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រ ឃុំត្រពាំងសាប ស្នើដល់លោកអភិបាលខេត្តតាកែវ ក៏ដូចជាស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់តារា ស្នងការនគរបាលខេត្តតាកែវ មើលមន្ត្រីក្រោមឱវាទ និងសូមមេត្តាមានវិធានការ ចំពោះទីតាំងល្បែងនេះផង ពីព្រោះទីតាំងល្បែងមួយនេះ កំពុងបង្ករបរិយាកាសអាប់អួរនៅក្នុងមូលដ្ឋានតាមរយៈការលេងហូរកញ្ជ្រៀវរបស់អ្នកលេងក៏ដូចជាបង្កជាផលអសន្តិសុខផ្សេងៗនៅក្នុងសង្គម៕