សង្គម

ទីតាំងល្បែងគ្មានច្បាប់មួយកន្លែងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បើកឱ្យជនជាតិខ្មែរ និងជនជាតិវៀតណាម ចូលលេងយ៉ាងគគ្រឹកគគ្រេង

ស្វាយរៀង ៖ ទីតាំងបើកល្បែងដ៏ធំ ដែលមនុស្សគ្រប់មជ្ឈដ្ឋាន ទៅលេងល្បែង យ៉ាងពពាក់ពពូន ស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត នៃខេត្តស្វាយរៀង ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន បានឲ្យដឹងថា ទីតាំងល្បែងដ៏ធំនេះ មានច្រើនប្រភេទ ដូចជាមាន់ជល់ យូគី បៀរប៉ាការ៉ាត់ ក្នុងមួយគូមួយគូ ចាប់ពី 1,000 ដុល្លារដល់ម៉ឺនដុល្លារ ដោយហ៊ោកញ្ជ្រាវ សំឡេងលាន់គងរំពង ដោយគ្មានអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ច ហ៊ានមកបង្ក្រាបឡើយ។

បើតាម​ប្រជាពលរដ្ឋថា ចំពោះករណីបនល្បែងគ្មានច្បាប់នេះ លោកអធិការ អែម សុវណ្ណា អធិការក្រុងបាវិត មិនធ្វើការបង្ក្រាបឡើយ ថែមទាំងឪ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀងទាំងមូល មកលេងពពាក់ពពូន ខ្លះលេងមាន់ជល់ ខ្លះលេងយូគី រីឯ មនុស្សមួយផ្នែកទៀត ពីសង្កេតឃើញលេងបៀរបាក់ការ៉ាត់ ចាក់ស៊ីសងរាប់ពាន់រាប់ម៉ឺនដុល្លារ។ 

នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានពពាក់ពពូន គ្នាដាក់កាត ឱ្យទៅស្ត្រីម្នាក់ ដែលជាអ្នកសម្របសម្រួល ថតកាតអ្នកសារព័ត៌មាន និងចែកជូនលុយដល់អ្នកសារព័ត៌មាន បើតាមប្រភពច្បាស់ការមួយ ស្ត្រីម្នាក់ដែលចែកលុយ ដល់ក្រុមអ្នកសារព័ត៌មាន គឺជាស្រីកំណាន់ចិត្ត របស់អ្នកសារព័ត៌មានម្នាក់ ដែលជាអ្នកកាងនៅក្នុងបនល្បែងនោះ ។

ប្រភពពីមន្ត្រីនគរបាលមួយរូប មិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ទីតាំងល្បែងដ៏ធំនេះ គ្មានច្បាប់ទម្លាប់ឡើយ ដោយសមត្ថកិច្ចក្នុងក្រុងបាវិត ត្រូវផ្លែត្រូវដង អ្នកមានអំណាចនៅក្នុងខេត្តស្វាយរៀង ព្រោះកាស៊ីណូគ្មានច្បាប់នេះ មានខ្នងបង្អែកដ៏រឹងមាំ។

ចំណែកប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដុតព្រំដែន ស្ថិតនៅភូមិទួលកន្តើយ សង្កាត់អង្កាញ់ ក្រុងបាវិត សូមអំពាវនាវដល់លោកស្នងការខេត្តស្វាយរៀង និងលោកអភិបាលខេត្តស្វាយរៀង មេត្តាចុះបង្ក្រាប បងល្បែង៕