សង្គម

ទីតាំងល្បែងជល់មាន់តាមអនឡាញ លាក់ខ្លួនក្នុងហាងកាហ្វេនៅផ្សារត្រាំខ្នា គ្មានសមត្ថកិច្ចបង្រ្កាប

ទីតាំងល្បែងមួយកន្លែង ដែលមានលេងជល់មាន់តាមអនឡាញ និងឡូតូផងនោះ កំពុងលាក់ខ្លួនលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងផ្សារត្រាំខ្នា ស្ថិតក្នុងឃុំសុភី ស្រុកបាទី ខេត្តតាកែវ ដោយគ្មានសមត្ថកិច្ចណាចុះបង្រ្កាបឡើយ។

បើយោងតាមសេចក្តីរាយការណ៍ ទីតាំងល្បែងដែលជ្រកក្រោមរូបភាពហាងកាហ្វេមួយនេះ បានបើកលេងជាមួយូរមកហើយ ដោយមានម្ចាស់ឈ្មោះ ម៉ៅ ។ ទីតាំងល្បែងនេះ បើកលេងចាក់ភ្នាល់ជារៀងរាលថ្ងៃ និង​មាន​មនុស្ស​មកប្រមូលផ្តុំលេងយ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចចុះធ្វើការបង្រ្កាបនោះឡើយ ដែលគេសង្ស័យថា អាចអាជ្ញាធរមានផលប្រយោជន៍ ឬផលលាភ ទើបបានជាគ្មានការបង្រ្កាបយ៉ាងនេះ។

ចំពោះករណីនេះ យើង​នៅ​មិន​ទាន់អាចទាក់ទងសុំការបំភ្លឺពីមេប៉ុស្តិ៍នគរបាលឃុំសុភីបាននៅឡើយទេនៅថ្ងៃ, តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ដែលរស់​នៅ​ក្នុងភូមិ​សាស្រ្តផ្សារត្រាំខ្នា ស្នើ​ដល់អភិបាលខេត្តតាកែវ ក៏ដូចជា​ស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់ណារ៉ា មេត្តាមានវិធានការចំពោះទីតាំងល្បែងនេះផង ព្រោះទីមួយនេះ កំពុងបង្ករបរិយាកាសអាប់អួរនៅ​ក្នុងមូលដ្ឋាន​តាមរយៈ​ការ​លេងហ៊ោកញ្រ្ជៀវរបស់អ្នកលេង ក៏​ដូចជាបង្ការជាផលអសន្តិសុខផ្សេងៗនៅក្នុងសង្គម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *