ព័ត៌មានជាតិ

អាជីវកម្មលក់ដូរ​ក្នុងផ្សារ​រដ្ឋទាំងអស់​ក្នុងរាជធានីភ្នំពេញ ត្រូវ​អនុញ្ញាត​ឲ្យដំណើរការឡើងវិញ

គ្រប់អាជីវកម្ម ការលក់ដូរ​ទាំងអស់​នៅ​ក្នុង​ក្របខណ្ឌផ្សារ​រដ្ឋ​ក្នុង​រាជធានីភ្នំពេញ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២១នេះ​តទៅ។

តែយ៉ាងណា គ្រប់អាជីវកម្ម​ការ​លក់ដូរ​ទាំងនោះ ត្រូវ​អនុវត្ត​​វិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាល​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ដូចជា​កាតព្វកិច្ច​ពាក់ម៉ាស់ កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើអនាម័យដើម្បី​សម្លាប់មេរោគ ការ​វាស់កម្តៅ ការ​ស្កេន QR Code និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣ការពារ និង ៣កុំ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *