ឯកឧត្តម ភឺន ផល្លា ពិតជាមន្រ្តីដែលស្គាល់សុខទុក្ខរាស្រ្ត

ឯកឧត្តម ហ៊ុន សុខា និងសហការី តំណាង​ឲ្យ​ឯកឧត្តម ហឺន ផល្លា ជំនួយការផ្ទាល់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននាំយកអំណោយ​ជាគ្រឿងឧបភោគបរិភោគ ទៅ​ចែកជូន​គ្រួសារទីទ័លក្រ​ចំនួន​៣គ្រួសារ នៅ​ភូមិ​តំណាក់ត្រយឹង ឃុំត្រាកែន ស្រុកឈូក ខេត្តកំពត។

អំណោយ​ទាំងនោះ​រួមមាន អង្ករក្នុង​មួយ​គ្រួសារ៥០គីឡូក្រាម មីមួយកេស ទឹកត្រីមួយ​យួរ ត្រីខមួយ ខ្លឹមស១គីឡូក្រាម ស្ករស១គីឡូក្រាម ប្រេងឆា១ដបធំ ប៊ីចេង១កញ្ចប់ ថវិកាចំនួន៥ម៉ឺនរៀល។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន សុខា បានពាំនាំ​នូវ​បណ្តាំសាកសួរសុខទុក្ខរបស់ឯកឧត្តម ភឺន ផល្លា ចំពោះលោកយាយលោកតា បងប្អូនយុវជន​គណបក្ស​ប្រជាជន​ទាំងអស់ ដោយសារ​ឯកឧត្តមមានភារកិច្ចច្រើន ទើប​ចាត់ខ្ញុំ​ជាតំណាង​មក​សួរសុខទុក្ខ មិនដូចបក្សខ្លះដែលមានទណ្ឌិត និងជនក្បត់ជាតិ៣ជំនាន់កំពុងធ្វើសកម្មភាព យកជីវិតប្រជាជនជាដើមទុន ប្រមូលលុយពីប្រជាពលរដ្ឋ​ក្នុង​ប្រទេស ក្រៅប្រទេស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយស្រែកថា ខ្លួន​ស្នេហាជាតិ។

ឯកឧត្តម ហ៊ុន សុខា មានប្រសាសន៍​ទៀតថា លោកយាយលោកតាបងប្អូនឥឡូវរស់នៅ​ក្រោម​ម្លប់សន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន ប្រើនយោបាយឈ្នះឈ្នះ ទើបប្រទេស​ជាតិ​យើងមានសុខសន្តិភាពដូចសព្វថ្ងៃ។

ដូច្នេះ សូមលោក​យាយ​លោកតា បងប្អូនបោះឆ្នោតឆ្នាំ​២០២៣នេះ ជូន​គណបក្ស​ប្រជាជន​កម្ពុជាទាំងអស់គ្នា ដើម្បីថែរក្សា​សុខសន្តិភាព៕