អភិបាលខេត្តកំពង់ចាម ស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា
កំពង់ចាម ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និងចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង តាមរយៈការចូលរួមគាំទ្រដល់គោលនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។ ការស្នើឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិកា ស្តីពីការពិគ្រោះយោបល់ជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសមាគមន៍នានា ព្រឹកថ្ងៃព្រហស្បត្តិ៍ ១០រោច ខែកក្កិក ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នាសាលប្រជុំសាលាខេត្តកំពង់ចាម៕