រកឃើញគ្រឿងញៀន២រយគីឡូក្រាមនៅក្នុងរថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍
គ្រឿងញៀន ចំនួន១៦ កេស ដែលស្មើនឹងទម្ងន់ប្រមាណ ២០០ គីឡូក្រាម ត្រូវគេរកឃើញនៅក្នុងរថយន្តមួយគ្រឿងដែលមានផ្លាកលេខខេមរភូមិន្ទ ក្រោយរថយន្តនោះជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយអ្នកនៅក្នុងរថយន្តនោះដែលគេដឹងថាមានពីរនាក់បានគេចខ្លួនដោយសុវត្ថិភាព។
មន្ត្រីនគរបាលបានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងគ្រឿង ញៀន ដែលរឹបអូសបាន រួមទាំងរថយន្ត ត្រូវបានយក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ ជាបន្តទៀត៕