ព័ត៌មានជាតិ

ខេត្តតាកែវ​រៀបចំ​កម្មវិធីប្រណាំងទូក ដើម្បី​អបអរ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុក

រដ្ឋបាលខេត្តតាកែវ​បាន​រៀបចំ​ពិធីប្រណាំង​ទូក​ដោយប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រមណីយដ្ឋានទន្លេបាទី ស្ថិត​ក្នុង​ឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយ​មានទូកសរុប​ចំនួន​២០ទូក​ចូលរួម​ប្រណាំង។

ពិធីប្រណាំងទូកនេះ ធ្វើ​ឡើង​ដើម្បីជា​ការ​អបអរសាទរដល់​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រោមអធិបតីភាព សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឯកឧត្តម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ។

ក្នុង​ឱកាសនោះ ឯកឧត្ដម សុខ សុកាន បានឧបត្ថម្ភទូកពិសេសចំនួន៦ទូក ដោយ​ក្នុង១ទូក១លានរៀលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *