ជនជាតិចិនបើករថយន្តទំនើបបុករះកន្លែងលក់បន្លែនៅច្បារអំពៅ របួសមនុស្ស១០នាក់
កាលពីម៉ោង៤ទាបភ្លឺ ចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានករណីបុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបបុករះម៉ូតូ និងកង់បីជាច្រើននៅកន្លែងលក់បន្លែតាមចិញ្ចើមផ្លូវ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយបណ្តាលឱ្យមនុស្សឋប្រមាណ ១០នាក់រងរបួសធ្ងន់ និងស្រាល។
លោក បេង ដាណារ៉ា ស្នងការរងទទួលដឹកនាំអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្រោយពីមានហេតុការណ៍បុករះលើពលរដ្ឋដែលជាម្ចាស់អាជីវករលក់បន្លែនៅខណ្ឌច្បារអំពៅភ្លាមៗ អាជ្ញាធរបានឃាត់ខ្លួនបុរសជនជាតិចិនរូបនោះ ហើយបញ្ចូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសួរនាំ និងអនុវត្តតាមផ្លូវច្បាប់។
ចំណែកពលរដ្ឋដែលរងរបួសត្រូវបានពលរដ្ឋផ្សេងៗបញ្ជូនទៅសង្រ្គោះ និងព្យាបាលនៅមន្ទីរពេទ្យ៕