ក្រសួងយុត្តិធម៌ស្នើព្រះរាជអាជ្ញាពិនិត្ យករណីអ្នកចាញ់បោក សម រង្ស៊ី
ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញា ដើម្បីឲ្យអ្នកចាញ់បោកក្រុមឧទ្ទាម សម រង្ស៊ី ដែលរួមមានអ្នកកំពុងរត់គេចខ្លួន អ្នកជ្រុលខ្លួនទៅចាំទទួលជនក្បត់ជាតិ សម រង្ស៊ី នៅក្រៅប្រទេសរួមទាំងអ្នកកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ បានរួចផុតពីការផ្តន្ទាទោសនោះក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយពាក់ព័ន្ធនឹងការស្នើរបស់សម្តេច។