សង្គម

មនុស្ស​៣នាក់រងរបួស​នៅ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​រថយន្ត​បុក​គ្នា​លើ​ផ្លូវ​ល្បឿន​លឿន ក្នុងខេត្ត​ព្រះសីហនុ

ព្រះសីហនុ – មនុស្សចំនួនបីនាក់ បានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកPRUIS ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ កំពង់ស្ពឺ2C-2141 មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ ឡុក សៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ អ្នករួមដំណើរចំនួន៨នាក់ រងរបួសចំនួន០២នាក់ លុះមកដល់ចំណុចខាងលើបានបុកនឹងរថយន្តមួយគ្រឿង ម៉ាកLUXES 350 ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2D-1838 មានទិសដៅព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ បុន សុខុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសចុកទ្រូង ត្រូវបានសាច់ញាត្តិយកទៅពេទ្យភ្នំពេញ។

សមត្ថកិច្ចបន្តថា វត្ថុតាងរថយន្តពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *