ព័ត៌មានជាតិ

លោកឡោ ជំនិត វាស់ផ្លូវរបស់រដ្ឋលក់ឲ្យអាជីវករជុំវិញផ្សារណាត់ក្នុង១ម៉ែត្រកន្លះ១៥០ដុល្លារក្នុង១ឆ្នាំ…

ពលរដ្ឋលក់ដូរតាមកញ្ជើរ កញ្ច្រែង ល្អី នៅជុំវិញផ្សារណាត់ ខេត្តតាកែវ បានថ្លែងទាំងហួសចិត្តថាតើថ្នាក់ដឹងនាំខេត្តមានដឹងទេ រឿងលោកឡោ ជំនិត វាស់ផ្លូវលក់អោយពួកគាត់នៅជុំវិញផ្សារណាត់ ដោយក្នុង១ម៉ែត្រកន្លះ១៥០ដុល្លារក្នុង១ឆ្នាំ ។ បើអស់លោកថ្នាក់ដឹកនាំខេត្តមិនទាន់បានដឹងទេ សូមមេត្តាជួយអន្តរាគមន៍ជួយពួកគាត់ផង បើមិនជួយពួកគាត់ទេ ពួកគាត់នឹងប្ដឹងចូលទៅសម្ដេចក្រឡាហោ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយ ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់មិនដឹងថាលោកឡោ ជំនិត ជាបុរសណាទេ តែគ្រាន់តែដឹងថា លោកឡោ ជំនិត នេះជំនាញខាងលក់តូបផ្សារ ពូកែរកស៊ីធ្វើនំអត់ម្សៅ និងធ្លាប់មានក្រុមអាជីវករខេត្តតាកែវ ផ្ទុះការតវ៉ាផ្អើលរត់ជាន់គ្នារឿងសង់ផ្សារថ្មីធ្វើតូបលក់អោយអាជីវកររាប់ម៉ឺនដុល្លារក្នុង១តូបៗ តែត្រូវបរាជ័យវិញ ។

ប្រភពដដែលបានអោយដឹងទៀតថា ស្រាប់តែពេលនេះលោកឡោ ជំនិត បានបង្ខំពួកគាត់អោយបង់លុយ១៥០ដុល្លារជាថ្លៃទិញតូប តែបែរជាមិនមែនតូបផង គឺវាស់ផ្លូវរដ្ឋជុំវិញផ្សារណាត់ជាង៣០០ម៉ែត្រលក់អោយពួកគាត់ក្នុង១ឆ្នាំ ។ ពលរដ្ឋបានអោយដឹងទៀតថា ពីមុនពួកគាត់រកស៊ីលក់ត្រី បន្លែ ដែរ រកបានមកលក់នៅជុំវិញផ្សារណាត់ មិនចាំបាច់បង់លុយនោះទេ តែឥលូវ ស្រាប់តែលោកឡោ ជំនិត មកបង្ខំអោយពួកគាត់ទិញតូបជាដីផ្លូវរបស់រដ្ឋទៅវិញ ជារបររកស៊ីអត់ដើមសោះ សង្ស័យមានខ្នងការពារផលហើយមើលទៅ ។ ពួកគាត់មិនសុខចិត្តទេ បើចៅហ្វាយខេត្តមិនរកយុត្តិធម៌អោយពួកគាត់ទេ ពួកគាត់និងប្ដឹងទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីអោយរកយុត្តិធម៌ជូនពួកគាត់ ។

ពាក់ព័ន្ធករណីខាងលើ អង្គរភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកឡោ ជំនិត តែលោកមិនទទួលទូរសព្ទចំណែកលោកកង អាណាន់ ចៅហ្វាយក្រុងដូនកែវ លោកមិនទទួលទូរសព្ទ័ទេ ព្រោះលោកចៅហ្វាយក្រុងរូបនេះលើកទូរសព្ទតែអ្នកសារព័ត៌មានណាដែលលោកស្គាល់តែប៉ុណ្ណោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *