ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញចាត់ទុក​វ៉ាក់សាំងកូវីដ១៩ដូសទី៣ ឬដូសជំរុញ ជា «វ៉ាក់សាំងកាតព្វកិច្ច»

ក្នុងសេចក្តីជូនដំណឹង ដែលចេញផ្សាយ​កាលពី​រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការ​ក្រើន​រំលឹក​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញ ដោយថា វាជា «វ៉ាក់សាំងកាតព្វកិច្ច» នៅក្នុងរាជធានីភ្នំពេញ។

បើតាម​រដ្ឋបាលរាជធានីភ្នំពេញ ក្នុងករណីចាំបាច់ ខ្លួន​នឹងធ្វើ​ការរឹតបន្តឹងការត្រួតពិនិត្យ​សុពលភាព​បណ្ណ​ចាក់វ៉ាក់សាំង​កូវីដ១៩ ឬបណ្ណ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនអនុញ្ញាត​ឱ្យ​បុគ្គលណាមួយ​ដែលគ្មានបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬមានបណ្ណចាក់វ៉ាក់សាំងដែល​គ្មានសុពលភាព​សម្រាប់ដូសទី៣ ឬដូសជំរុញ ចូល​ក្នុងបរិវេណទីតាំងបិទជិត ដូចជា រោតចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារ​ឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សា​ជាដើម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *