ព័ត៌មានជាតិ

ទូតអូស្ត្រាលី​ថា​ ប្រជាជននៅតាមភូមិត្រឹមតែ ៤៧%ប៉ុណ្ណោះ ដែលមានបណ្តាញទឹកស្អាត

កាលពីសប្តាហ៍មុន ឯកអគ្គរាជទូត Kang បានជួបជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាអំពីជម្រើសនៃការរៀបចំសម្រាប់ “មូលនិធិអភិវឌ្ឍន៍ទឹក” ដែលនឹងជួយកម្ពុជាសម្រេចបាន នូវលទ្ធភាពក្នុងការទទួលបានទឹកស្អាត ជាសកលនៅឆ្នាំ ២០៣០។

កម្មវិធីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (#3i) របស់ប្រទេសអូស្ត្រាលី កំពុងបន្តជួយដល់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ដើម្បីរៀបចំមូលនិធិ ពង្រីកការគ្របដណ្តប់ទឹកស្អាតនៅកម្ពុជា។

បើតាមស្ថាន​ទូត​អូស្ត្រាលី​ ប្រជាជនកម្ពុជានៅតាមភូមិត្រឹមតែ ៤៧%ប៉ុណ្ណោះ ដែលមានបណ្តាញទឹកស្អាត ដែលនេះវាត្រូវការថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិកទៀត ដើម្បីពង្រីកគ្របដណ្តប់ទឹកស្អាតដល់ភូមិដែលនៅសេសសល់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *