ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើឱ្យអ្នក នាំពា​ក្យគ្រប់ស្ថាប័ន​ទាំងអស់ រួមគ្នាប​ន្សាប​​ព័ត៌​​មា​ន​ក្លែងក្លាយ

ក្នុងកម្មវិធីបិ​ទសិក្ខាសាលា​ស្តីពី​«អ​ភិ​បាលកិច្ចល្អនៅក្នុងបរិបទលំហូរព័​ត៌​មា​ននាយុគសម័យបច្ចេកវិទ្យាឌីជីថល» នាល្ងា​ចថ្ងៃ​ទី​២​២​ខែតុលាឆ្នាំ២០១៩នេះលោកខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មាន​បា​ន​ស្នើឱ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ​រួមគ្នាប​ន្សាប​ព័ត៌​​មា​ន​ក្លែងក្លាយដោយនិយាយតែពាក្យពិតដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។
រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរម្លឹកថា «កុំកុហកគេឱ្យសោះ តែកុហ​ក​បា​​ត់ក្រេឌីត បាត់ក្រេឌីត គឺរលំតែម្តង ពេលខ្លះយើងសុខចិត្តសុំទោសគេ បើកុហក​ម្តង​ហើ​យ​លើ​កក្រោយនិយាយទៀតគេលែងជឿហើយ»។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកនាំពាក្យទាំងអស់ថត ទុកពេលឃើញព័ត៌មានណាដែលមិនពិតហើយរួមគ្នាឆ្លើយតប ជាបន្ទាន់ជាមួយព័ត៌មានត្រឹមត្រូវ នោះព័ត៌មានមិនពិតទាំងឡាយនឹង​បា​ត់​ក្នុង​រយៈដ៏ខ្លីបំផុត។ លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជា​ប្រធានអង្គភាពអ្នកនាំពាក្យរាជរ​ដ្ឋា​ភិ​បាលបានមានប្រសាសន៍ថាទីស្តី​កា​រ​គណៈ​រដ្ឋ​ម​ន្ត្រី​​រៀ​ប​ចំសិក្ខាសា​លាជូន​សិក្ខា​កាម​ជា​អ្ន​ក​នាំ​ពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជា​មន្ត្រីព័ត៌មានរាជធានីខេត្តនាពេលនេះ ក្នុង​គោ​ល​បំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណាដែលមាន គោលដៅ​បំភ្លៃ វិទ្ធង្សនា និងវិច្ឆេទកម្មបំផ្លាញ សន្តិភាព និងសមិទ្ធផលដែលរកបានដោយកម្រនិងពិបាក​បំ​ផុត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា​ក្រោមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចតេជោនាយករដ្ឋ​មន្ត្រីបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨។សិក្ខាសាលានេះក៏មានទិសដៅ ពង្រឹង​កម្លាំងសរុប គ្រប់ស្ថាប័ន គ្រប់អង្គភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន​ ដើ​ម្បី​ពង្រឹ​ងការយល់ដឹងដ៏ត្រឹមត្រូវរបស់សាធារណជន ដែលជាចំណែ​ក​មួ​យក្នុ​ងភាព​ជាដៃ​គូការ​ថែរ​ក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព អភិបាលកិច្ចល្អ ដែលជាកិ​ច្ចខិតខំប្រឹង​ប្រែងជាអាទិភាពរបស់រាជរដ្ឋាភិបាលគឺជាទិសដៅមិន​ត្រឹម​តែពង្រឹងនី​តិរ​ដ្ឋតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែជាការពង្រឹងនិងពង្រីកវ​ឌ្ឍន​ភា​ព​ស​ង្គ​មខ្មែរ ប្រកបដោយចីរភាព ដើ​ម្បី​កូ​នចៅដ៍រុងរឿងជំនាន់ក្រោយ។នេះបើតាមលោកផៃ ស៊ីផាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *