ព័ត៌មានជាតិ

ជិតភ្ជុំ ប្រេងសាំងឡើងដល់ ៤ ១០០​រៀលក្នុង​មួយ​លីត្រ​

កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម​បានធ្វើ​ការកំណត់ថ្លៃ​ប្រេងឥន្ធនៈ ត្រូវ​លក់រាយ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ដោយ​សាំង​ធម្មតា​ត្រូវ​លក់​តម្លៃ ៤,១០០​រៀល ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត​លក់​ក្នុងតម្លៃ ៣,៨០០​រៀល ក្នុង​១​លីត្រ​។​

ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ នឹងត្រូវ​លក់ ៤ ២៦០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៣ ៩៦០​រៀល ក្នុង​មួយ​លីត្រ​។​

យ៉ាងណាក៏ដោយ ជាការកត់សម្គាល់តម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះកាលពីដើមខែសីហាពីតម្លៃ៤១០០រៀល រហូត​ដល់ដើមខែកញ្ញាធ្លាក់មកត្រឹម ៣៩០០រៀល ប៉ុន្តែបន្ទាប់នោះមក តម្លៃប្រេង​ក៏កើនឡើងវិញជាបន្តបន្ទាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *