ព័ត៌មានជាតិ

ករណីឆ្លងកូវីដ១៩នៅកម្ពុជាកម្រើកឡើងវិញ ថ្ងៃនេះឆ្លងថ្មី ជិត១ពាន់នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩៧៨នាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈ​ពេលចុងក្រោយនេះ។

យ៉ាងណាក៏ដោយ ក៏​មានអ្នកជំងឺកូវីដ​ចំនួន៦០៥នាក់បានជាសះស្បើយផងដែរ ខណករណីស្លាប់ថ្មីមានចំនួន១៧នាក់។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១២,៦៥១នាក់, អ្នកជាសះស្បើយសរុបចំនួន១០២,៨២៧នាក់, ស្លាប់សរុបចំនួន២,៣១៩នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *