ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​ដែល​ចូលទៅជប៉ុន​លែងតម្រូវឱ្យធ្វេី​ចត្តាឡីស័ក​នៅមណ្ឌល​រដ្ឋទៀតហេីយ​ គឺគ្រាន់តែ​ចត្តាឡីស័ក​នៅកន្លែង​ខ្លួន​ស្នាក់នៅ​ប៉ុណ្ណោះ​

បើតាម​សេចក្តីជូនដំណឹង​របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាន​ឲ្យដឹងថា ពេលនេះរដ្ឋាភិបាលជប៉ុន​បានកែសម្រួលវិធានការ​ព្រំដែន ដោយបានដក​ប្រទេសកម្ពុជា ចេញពី​បញ្ជីប្រទេស​ដែលតម្រូវ​ឲ្យ​ធ្វើចត្តាឡីស័កពេលមកដល់ជប៉ុន ចំនួន ៣ថ្ងៃ​នៅ​កន្លែង​ដែលរៀបចំដោយ​ប្រធានចត្តាឡីស័កជប៉ុន ដោយនឹងត្រូវអនុវត្ត​ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២១តទៅ។

ដូច្នេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១តទៅ អ្នកដំណើរ​មក​ពី​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ផ្ទាល់ខ្លួន​ឲ្យ​បានគ្រប់​១៤ថ្ងៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *